សូលទីឡូអង្គរទទួលបានជ័យជម្នះលើកដំបូង ក្នុងពានរង្វាន់ខេមបូឌានលីគខាប់ ដែលប្រើប្រាស់ធនធានកីឡាករវ័យក្មេង

Admin
14 Mar 2023 09:55
596

ក្លិបបាល់ទាត់សូលទីឡូអង្គរដែលមានមូលដ្ឋាននៅខេត្តសៀមរាបបានយកឈ្នះក្រុមខ្លាំង អាយអេសអាយដង្កោសែនជ័យដោយលទ្ធផល ៣ទល់២ កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ។

អ្វីដែរយើងចាប់អារម្មណ៍ចំពោះក្លិបសូលទីឡូអង្គរគឺកីឡាករទាំងអស់ដែលបានចុះឈ្មោះប្រកួតពានរង្វាន់ខេមបូឌានលីគខាប់២០២៣នេះ សុទ្ធតែជាកីឡាករវ័យក្មេងអាយុក្រោម ២៥ឆ្នាំ កើតចន្លោះពីឆ្នាំ ១៩៩៧ ដល់ ២០០៥។

គួរឱ្យដឹងផងដែរថា ៣គ្រាប់របស់សូលទីឡួអង្គរគឺរកបានដោយកីឡាករវ័យក្មេងរួមមាន កីឡាករ រដ្ឋ សំណាង មានអាយុ ២១ឆ្នាំ កីឡាករ ណង វីលិក មានអាយុ ២០ឆ្នាំ និងកីឡាករ គួរ សុភ័ក្រ្ត មានអាយុត្រឹមតែ១៩ឆ្នាំ ប៉ុណ្ណោះ៕