logo

ព្រះខ័នរាជស្វាយរៀង នឹងចេញដំណើរទៅវៀតណាម នាល្ងាចនេះ!

Admin
20 Jan 2025 10:50
611

ក្រុមព្រះខ័នរាជស្វាយរៀងនឹងចេញដំណើរទៅប្រទេសវៀតណាមថ្ងៃនេះ ដើម្បីធ្វើការប្រកួតជាមួយក្រុម Đông Á Thanh Hóa នៃលីគកំពូលប្រទេសវៀតណាម ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup ដែលធ្វើឡើងនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នាកីឡដ្ឋាន Thanh Hóa Stadium ។

ក្រុមព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup ៣ប្រកួតមកហើយ ដោយ ឈ្នះ១ និងចាញ់២ មាន ៣ពិន្ទុ កំពុងឈរលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ ចំណែកក្រុម Đông Á Thanh Hóa ឆ្លងកាត់៣ប្រកួត ឈ្នះ១ និងស្មើរ២ មិនទាន់ចាញ់ មាន ៥ពិន្ទុ កំពុងឈរលេខ២ បណ្ដោះអាសន្ន ។

ចំពោះ៥ប្រកួតចុងក្រោយនៅក្នុងលីគរបស់ក្រុមទាំង២វិញ ក្រុមម្ចាស់ផ្ទះ Đông Á Thanh Hóa ៥ប្រកួត ឈ្នះ៣ នឹងស្មើរ២ ហើយពួកគេកំពុងឈរកំពូលតារាងនៅលីគកំពូលវៀតណាម ចំណែកព្រះខ័នរាជស្វាយរៀង ៥ប្រកួត ឈ្នះទាំង៥ ហើយកំពុងឈរលេខ២ នៅ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ។

គួរឱ្យដឹងផងដែរថាការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup មាន២ពូល ហើយគេយក២ក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន២ក្រុមនៃពូលនីមួយៗឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕