logo

Josemar Balanga នៅតែរក្សាកំណត់ត្រាអ្នកសុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី១៧នេះ

Admin
14 Jan 2025 10:24
380

ការប្រកួតប្រជែងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ បានបញ្ចប់សប្ដាហ៍ទី១៧ ហើយកាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅហើយ ដោយមានការសុតបញ្ចូលទីគ្នាទៅមកមានចំនួនត្រឹមតែ៩គ្រាប់ប៉ុណ្ណោះ សរុបទាំង៥គូ។

ក្រឡែកទៅមើលតារាង Top Scorer កីឡាករ Josemar Balanga របស់កងយោធពលខេមរភូមិន្ទ នៅតែនាំមុខគេមាន១៣គ្រាប់ដាច់លេខ២ ចំនួន១គ្រាប់ប៉ុណ្ណោះ ពីកីឡាករភ្នំពេញក្រោន Jelle Goselink មាន ១២គ្រាប់ ស្មើរនឹងកីឡាករ Ramon Souza របស់វិសាខា គិតត្រឹមសប្ដាហ៍ទី១៧នេះ។

 

គួរឱ្យដឹងផងដែរថាបច្ចុប្បន្នកីឡាករខ្មែរដែលសុតបញ្ចូលទីបានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី១៧នេះគឺកីឡាករ សៀង ចន្ធា របស់បឹងកេត មាន ៨គ្រាប់ តាមពីក្រោយដោយកីឡាករវិសាខា ស រតនា មាន៨គ្រាប់ និងកីឡាករ ហៅ សុនេត្រ មាន៦គ្រាប់ ខណៈដែល កាន់ ម៉ូ និង លឹម ពិសុទ្ធ មាន ត្រឹម៥គ្រាប់ដូចគ្នា ៕