ព្រះខ័នរាជស្វាយរៀងតាមជិតទាន់ ភ្នំពេញក្រោន បន្ទាប់ពីការប្រកួតយប់មិញ

Admin
13 Jan 2025 11:15
585

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៤/២៥ សប្តាហ៍ទី១៧ បានបញ្ចប់យប់មិញនេះហើយ ក្រោមទស្សនីយភាពយ៉ាងជក់ចិត្តដិតអារម្មណ៍ប្រជែងគ្នាយក៣ពិន្ទុបន្ថែម។

ក្រោយពីបញ្ចប់ការប្រកួតយប់មិញនេះក្រុមខ្លាំងភ្នំពេញក្រោនភ្លាត់ស្មើរ ចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះជាមួយណាហ្គាវើលដ៏ នៅក្នុងទឹកដីខ្លួនឯង ខណៈពេលដែលក្រុមលេខ២ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ២ទល់០ នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលនាំឱ្យ ព្រះខ័នរាជស្វាយរៀងមានគំលាតត្រឹម១ពិន្ទុពីក្រុមកំពូលតារាងភ្នំពេញក្រោន ។

ក្រៅពីគូជក់ចិត្តតំបន់ TOP6 ក៏មានគូផ្សេងទៀតដែលរកបានជ័យជម្នះផងដែររួមមាន៖ កងយោធពលខេមរភូមិន្ទ យកឈ្នះលើ ក្រសួងមហាផ្ទៃដោយលទ្ធផល ៣ទល់០ ខ្លាទឹកក្រូចចាញ់នៅក្នុងដីលើដំបូងក្រោមស្នាដៃវិសាខា ២ទល់០ ឡាយហ្វ ខេត្តព្រះសីហនុ បានត្រឹមស្មើរ ១ទល់១ ជាមួយគិរីវង់សុខសែនជ័យ ព្រះខ័នរាជស្វាយរៀង យកឈ្នះបឹងកេត ២ទល់០ និងភ្នំពេញក្រោនបានត្រឹមស្មើរ ០ទល់០ ជាមួយណាហ្គាវើលដ៏។

គិតត្រឹមសប្ដាហ៍ទី១៧នេះ ក្រុមកំពូលទាំង៦រួមមាន ភ្នំពេញក្រោនបន្ដឈរកំពូលតារាងមាន ៤១ពិន្ទុ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀងមាន ៤០ពិន្ទុ លេខ៣ វិសាខា មាន ៣៥ពិន្ទុ លេខ៤ អង្គរថាយហ្គឺរ មាន ២៩ពិន្ទុ លេខ៥ បឹងកេត មាន ២៣ពិន្ទុ និងលេខ៦ ណាហ្គាវើលដ៏ មាន ២៣ពិន្ទុ៕