ជំនួបខ្លាំងប៉ះខ្លាំង អង្គរថាយហ្គឺរ ទទួលវិសាខា ខណៈ ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋាន ស្វាគមន៍បឹងកេត នៅចុងសប្ដាហ៍នេះ
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី១៧ គឺជាជំនួបខ្លាំងប៉ះខ្លាំង ក្នុងតំបន់ TOP6 ដោយក្រុមលេខ៤ ខ្លាទឹក្រូចអង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ទទួលក្រុមសេះមាស វិសាខា វេលាម៉ោង ៦:០០ ល្ងាច នាថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥

ខណៈដែលក្រុម ព្រះខ័នរាជស្វាយរៀង នឹងត្រៀមខ្លួនទទួលក្រុមបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ វាជាការប្រកួតដែលក្រុមទាំងពីរត្រូវលេងដើម្បីទទួលពិន្ទុដ៏សំខាន់ ហើយការប្រកួតនេះត្រូវបានចាត់ទុកថាជាការប្រកួតដែលមានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្នុងលីគកំពូលរបស់យើងផងដែរ។

សម្រាប់ខ្លាកំណាច់នៅទឹកដីប្រាសាទអច្ឆរយៈ អង្គរថាយហ្គឺរ រដូវកាល២០២៤/២៥នេះ ពិតជាធ្វើបានល្អមែនទែន ដោយ ១៤ប្រកួត ឈ្នះ៩ ស្មើរ២ នឹងចាញ់៣ មាន ២៩ពិន្ទុ ហើយក្រុមភ្ញៀវវិសាខាវិញ ក៏មិនធម្មតាដែរ ១៥ប្រកួត ឈ្នះ១០ ស្មើរ២ នឹងចាញ់៣ ដូចគ្នា ការប្រកួតនេះពិតជាតានតឹង ដោយកាលពីជើងទី១ វិសាខា បានយកឈ្នះ អង្គរថាយហ្គឺរ លទ្ធផលត្រឹម ២ទល់១ ប៉ុណ្ណោះនៅក្នុងទឹកដីខ្លួនឯង ស្របពេលដែលអង្គរថាយហ្គឺរកំពុងតែធ្វើបានល្អនៅក្នុងទឹកខ្លួនគឺមិនទាន់ចាញ់នោះទេ។

បើក្រឡែកទៅមើល១គូទៀតវិញក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងកំពុងតែធ្វើបានល្អនៅក្នុងលីគ ដោយ១៥ប្រកួត ឈ្នះ១២ ស្មើរ១ និងចាញ់២ មាន ៣៧ពិន្ទុ ឈរលេខ២ក្នុងតារាង ខណៈដែលបឹងកេតវិញហាក់ល្អប្រសើរឡើងវិញសម្រាប់ប៉ុន្មានប្រកួតចុងក្រោយ ដោយ ១៤ប្រកួត ឈ្នះ ៧ ស្មើរ២ នឹងចាញ់៥ មាន ២៣ពិន្ទុ កំពុងឈរលេខ៥ក្នុងតារាងបណ្ដោះអាសន្ន ការប្រកួតនេះជឿជាក់ថានឹងល្អមើល ក្រោយពី ព្រះខ័នរាជស្វាយរៀង ធ្វើមិនបានល្អកាលពីប្រកួតម្សិលមិញជាមួយ PSM Makassar FC ក្នុងពានរង្វាន់ AFF Shoppe Cup ដោយចាញ់១ទល់០ ដោយសារមានវិបត្តកីឡាករមួយចំនួន

ស្របពេលដែលបឹងកេតបាននាំចូលកីឡាករថ្មី៣រូបមកជួយក្រុមរួមមាន៖ Alexander Kevin Kevin, 𝙎𝘾𝙊𝙏𝙏 𝙒𝙊𝙊𝘿𝙎 និងខ្សែប្រយុទ្ធអតីតថ្នាលយុវជនរបស់ Manchester United គឺកីឡាករ 𝘾𝙃𝘼𝙍𝙇𝙄𝙀 𝙎𝘾𝙊𝙏𝙏 ។

សូមរង់ចាំមើលថាតើក្រុមណានឹងទទួលបាន៣ពិន្ទុដ៏សំខាន់សម្រាប់ដំណើរទៅប្រជែងយកពានរង្វាន់ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤/២៥ នេះ?
សូមបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតដំណាក់កាលទី២ 𝗧𝗢𝗣𝟲 ក្រុមចំនួន ៦ នឹងត្រូវប្រកួតគ្នាចំនួន ២ជើងបន្ថែមទៀតដើម្បីសម្រេចរកក្រុមជើងឯកនៅចុងរដូវកាល ២០២៤/២៥៕


