ភ្នំពេញក្រោននៅតែរក្សាកំណត់ត្រាមិនចាញ់សោះ១៦សប្ដាហ៍នៅ CPL

Admin
06 Jan 2025 11:23
636

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបញ្ចប់សប្ដាហ៍ទី១៦ ហើយ កាលពីយប់មិញនេះ ​ក្នុងនោះយើងមើលឃើញថាភ្នំពេញក្រោននៅតែជាក្រុមខ្លាំងមិនទាន់ចាញ់សោះ ។

ភ្នំពេញក្រោនឆ្លងកាត់ ១៤ប្រកួត ឈ្នះ១៣ ស្មើរ១ ​មិនទាន់ស្គាល់ពាក្យថាចាញ់ មាន ៤០ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ៣៨គ្រាប់ ស្របពេលដែលកីឡាករ JELLE JOOST GOSELINK កំពុងតែតាមពីក្រោយ​ BALANGA AGOSTINHO JOSE ក្នុងតំណែងអ្នកសុតបញ្ចូលទីច្រើនជាងគេ មាន ១៣គ្រាប់។

គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី១៦នេះ ក្រុមភ្នំពេញក្រោន នៅតែបន្ដឈរកំពូលតារាង មាន ៤០ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣៨គ្រាប់, លេខ២ ព្រះខ័នរាជស្វាយរៀង មាន៣៧ពិន្ទុ មានគ្រាប់បាល់ចំណេញ ៤០គ្រាប់, លេខ៣ វិសាខា មាន៣២ពិន្ទុ មានគ្រាប់បាល់ចំណេញ ២៦គ្រាប់, លេខ៤ អង្គរថាយហ្គឺរ មាន២៩ពិន្ទុ មានគ្រាប់បាល់ចំណេញ ១៧គ្រាប់, និងលេខ៥ បឹងកេត មាន២៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ១៣គ្រាប់ ៕