ក្រុម២ដែលមិនស្គាល់ពាក្យថាចាញ់នៅ Cambodian League Cup គិតត្រឹមសប្ដាហ៍ទី៥នេះ
ពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ បានបញ្ចប់សប្ដាហ៍ទី៥ ហើយកាលពីយប់មិញនេះ ក្នុងនោះយើងមើលឃើញក្រុម២ដែលមិនទាន់រសជាតិចាញ់នៅឡើយ គឺ វិសាខា និង ភ្នំពេញក្រោន។

ការប្រកួតសប្ដាហ៍ទី៥នេះ ក្លិបបាល់ទាត់វិសាខាបានយកឈ្នះក្លិបកងយោធពលខេមរភូមិន្ទដោយលទ្ធផល ៣ទល់០ នាកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ និងសឹង្ហក្រហមភ្នំពេញក្រោនបានយកឈ្នះនាគមាសណាហ្គាវើលដ៍នាទឹកដីខេត្តកំពង់ស្ពឺដោយលទ្ធផល ៣ទល់១ ក្រោយពីបានទទួលជ័យជម្នះដូចៗគ្នាយប់មិញនេះបានធ្វើឱ្យគេក្លាយជាក្លិបដែលមិនទាន់ស្គាល់ពាក្យចាញ់សោះគិតត្រឹមសប្ដាហ៍ទី៥នេះ។

គួរឱ្យដឹងផងដែរថាវិសាខាកំពុងឈរកំពូលតារាងពូល A ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុពេញ ចំណែកភ្នំពេញក្រោយក៏កំពុងតែកាន់កាប់ដំណែងកំពូលតារាងពូល B ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ និងមាន១២ ពិន្ទុដូចគ្នា៕


