តោះមកស្វែងយល់ អំពីជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs)
ការប្រើប្រាស់ជំនួយការអាជ្ញាកណ្តាលបន្ថែម (AARs) គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការប្រកួតបាល់ទាត់ដូចជា៖
* ធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវក្នុងការសម្រេចចិត្តសំខាន់ៗ៖ (AARs) ត្រូវបានដាក់ឱ្យឃើញយ៉ាងច្បាស់អំពីខ្សែបន្ទាត់ទី និងក្នុងតំបន់ផ្ទៃប៉េណាល់ទី ដោយកាត់បន្ថយយ៉ាងខ្លាំងនូវកម្រិតល្អៀង នៃកំហុសក្នុងការសម្រេចចិត្តទាក់ទងនឹងគ្រាប់បាល់ចូលទី, ចលនាជំហរអហ្វសាយ និងការពិន័យទាត់បាល់១១ម៉ែត្រ ។
* ធ្វើការសម្រេចចិត្តបានលឿនជាងមុន៖ ជាមួយនឹង (AARs) ផ្តល់ព័ត៌មានបានរហ័ស ហើយអាជ្ញាកណ្តាលអាចធ្វើការសម្រេចចិត្តបានកាន់តែលឿន និងត្រឹមត្រូវជាងមុន ដែលនាំឱ្យការប្រកួតកាន់តែមានភាពរលូន និងការពន្យារពេលតិចជាងមុន។
* កាត់បន្ថយភាពចម្រូងចម្រាស៖ ការប្រើប្រាស់ (AARs) ផ្តល់ឱ្យមានការថយចុះនៃការសម្រេចចិត្តដ៏ចម្រូងចម្រាស ដោយសារការផ្តល់ព័ត៌មាន និងភស្តុតាងជាក់លាក់ ភាពច្បាស់លាស់ជាងមុនដើម្បីគាំទ្រដល់ការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល។
* បង្កើនទំនុកចិត្តរបស់អាជ្ញាកណ្តាល៖ វត្តមានរបស់ (AARs) ផ្តល់ឱ្យអាជ្ញាកណ្តាល នូវទំនុកចិត្តកាន់តែច្រើនជាងមុនក្នុងការសម្រេចចិត្តបន្ថែមទៀតដោយសារមានការគាំទ្រពីមន្ត្រី (AARs) ដែលនៅជិតនឹងតំបន់ខាងមុខទីដោយផ្តោតលើចំនុចសំខាន់ខ្លាំងជាពិសេស។
* បង្កើនការពេញចិត្តរបស់អ្នកគាំទ្រ៖ ជាទូទៅអ្នកគាំទ្រពេញចិត្តចំពោះការកាត់សេចក្តីដែលត្រឹមត្រូវ សុក្រឹត និងយុត្តិធម៌ដែលផ្តល់ដោយមន្តី្រ(AARs) ធ្វើឱ្យទទួលបានការតាមដានកាន់តែច្រើនជាមួយនឹងការទស្សនាកាន់តែមានភាពរីករាយ។
សរុបមក ការណែនាំអំពី (AARs) បានជះឥទ្ធិពលជាវិជ្ជមានដល់ការប្រកួតកីឡាបាល់ទាត់ ដោយធ្វើឲ្យកាន់តែប្រសើរឡើងនូវភាពត្រឹមត្រូវ និងយុត្តិធម៌នៃការសម្រេចចិត្តសំខាន់ៗ ដែលផ្តល់ឱ្យមានបទពិសោធន៍ថ្មីកាន់តែរីករាយមួយកម្រិតទៀត និងកាន់តែមានភាពជឿជាក់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
Note* AAR : Additional Assistant Referees (ជំនួយការអាជ្ញាកណ្តាលបន្ថែម)