កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមសម្ព័ន្ធបាល់ទាត់ពិភពលោកនៅ នៅទីក្រុងខៃរ៉ូ ប្រទេសអេហ្ស៊ីប
ការចូលរួមជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍បែបនេះនៅលើឆាកពិភពលោកគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លីករបស់យើង។ ដើម្បីភ្ជាប់បណ្តាញ និងចែករំលែកវប្បធម៍បាល់ទាត់ របស់កម្ពុជាយើង ទៅកាន់លីគផ្សេងទៀតអំពីកំរឹតបាល់ទាត់លីគកំពូលរបស់យើង គឺជាអាទិភាពកំពូលមួយ សម្រាប់កិច្ចប្រជុំដ៏សំខាន់មួយនេះ។ យើងជឿថា ខេមបូឌានព្រីមៀរលីគ ដើរតួយ៉ាងសំខាន់ក្នុងការពង្រីកឥទ្ធិពលដល់បាល់ទាត់ទាំងមូល ដូច្នេះហើយវាជាពេលវេលាដ៏មានតម្លៃបំផុត។
ការពិភាក្សា និងសិក្ខាសាលាមួយនេះបានផ្តល់ឱ្យយើងនូវធនធាន និងព័ត៌មានគោលបន្ថែមទៀត ដើម្បីបន្តជាមួយនឹងចក្ខុវិស័យរបស់យើង។
កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមសម្ព័ន្ធបាល់ទាត់ពិភពលោកនៅទីក្រុងខៃរ៉ូ ប្រទេសអេហ្ស៊ីប ដែលរៀបចំដោយ Egyptian Pro League ។
សូមអរគុណដល់ WLA និង Egyptian Pro League សម្រាប់បដិសណ្ឋារកិច្ចដ៏អស្ចារ្យ!