វិសាខាឈ្នះជាប់ៗគ្នា ឡើងមកលេខ២ នៅជុំទី១ នៃខេមបូឌានព្រីមៀរលីគ២០២៤/២៥
ក្លឹបបាល់ទាត់វិសាខា បន្ដឈ្នះការប្រកួតជាមួយក្រុម បឹងកេត ដោយលទ្ធផល ១ទល់០ ក្នុងកីឡដ្ឋានព្រីនស៍ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១១ កាលពីរាត្រីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដោយការប្រកួតមានការសម្រុក ទៅមក រហូតដល់នាទីទី ៦០ ទើបកីឡករសញ្ជាតិប្រេស៊ីល RAMON DE ANDRADE SOUZA សុតបញ្ចូលទី ហើយក៏រក្សាលទ្ធផលនេះដល់ចប់ការប្រកួត។
បន្ទាប់ពីយកឈ្នះបឹងកេត បានធ្វើឱ្យក្លឹបបាល់ទាត់វិសាខា ឈ្នះ៨ប្រកួតជាប់ៗគ្នា ក្រោយពីចាញ់២ប្រកួតដំបូង ដោយ១០ប្រកួតរបស់វិសាខនៅជើងទី១នេះ ឈ្នះ៨ប្រកួត មាន ២៤ពិន្ទុពេញ សុតបញ្ចូលទីគេរហូតដល់ ៣០គ្រាប់ គេសុតចូល៩ គ្រាប់ មានគ្រាប់បាល់ចំណេញ២១គ្រាប់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី១១នេះ កីឡករសញ្ជាតិប្រេស៊ីល RAMON DE ANDRADE SOUZA សុតបានបញ្ជូលទីបាន១០គ្រាប់ ឈរលេខ២ ក្នុងតារាងអ្នកសុតបញ្ជូលទីបានច្រើនជាងគេ បន្ទាប់ពីកីឡាករ BALANGA AGOSTINHO JOSE របស់កងយោធពលខេមរភូមិន្ទ មាន ១៣គ្រាប់ ឈរកំពូលតារាង ៕