logo

ភ្នំពេញក្រោនមិនទាន់ចាញ់ ខណៈដែលគិរីវង់មិនទាន់ស្គាល់ឈ្នះ

Admin
28 Oct 2024 11:05
447

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី៩បានបញ្ចប់កាលពីរាត្រីយប់មិញនេះដោយមានការប្រកួតប្រជែងស្វិតស្វាញ ជក់ចិត្ត សុតបញ្ចូលទីគ្នារហូតទៅដល់២៧គ្រាប់។

ក្នុងនោះសិង្ហក្រហមភ្នំពេញកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួនដោយ ៩ប្រកួត ឈ្នះទាំង៩ប្រកួត មាន ២៧ពិន្ទុ សុតបញ្ចូលទីគេរហូតដល់ ៤២គ្រាប់ គេសុតចូលតែ១១ គ្រាប់តែប៉ុណ្ណោះ ហើយមានគ្រាប់បាល់ចំណេញ៣១គ្រាប់ ខណៈដែលក្រុមគិរីវង់សុខសែនជ័យ មិនទាន់ស្គាល់ថាឈ្នះ១ប្រកួតនៅឡើយទេ ដោយលេង ១០ប្រកួត ចាញ់៩ប្រកួត ស្មើរ ១ប្រកួត មានត្រឹម១ពិន្ទុប៉ុណ្ណោះ សុតបញ្ចូលទីគេ ៦គ្រាប់ គេសុតចូលរហូតដល់ ៣៨គ្រាប់ ហើយជំពាក់គ្រាប់បាល់គេរហូតដល់ ៣២គ្រាប់។

គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៩នេះ ក្រុមភ្នំពេញក្រោន មាន ២៧ពិន្ទុពេញ មានគ្រាប់បាល់ចំណេញ ៣២គ្រាប់, លេខ២ វិសាខា មាន២១ពិន្ទុ មានគ្រាប់បាល់ចំណេញ ២០គ្រាប់, លេខ៣ ណាហ្គាវើលដ៏ មាន១៨ពិន្ទុ មានគ្រាប់បាល់ចំណេញ ៤គ្រាប់, លេខ៤ អង្គរថាយហ្គឺរ មាន១៨ពិន្ទុ មានគ្រាប់បាល់ចំណេញ ២គ្រាប់, និងលេខ៥ ព្រះខ័នរាជស្វាយរៀង មាន១៥ពិន្ទុ មានគ្រាប់បាល់ចំណេញ ១៧គ្រាប់ ៕