តោះមកដឹងពីកម្មវិធីប្រកួតពានរង្វាន់លីគខាប់ សប្ដាហ៍ទី៥

Admin
09 Mar 2023 10:02
838

ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ២០២៣ បានឈានដល់សប្ដាហ៍ទី៥ ហើយដែលប្រព្រឹត្តិទៅនៅថ្ងៃទី​១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣​ នេះហើយ។

សម្រាប់កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះរួមមានក្រុមដែលប្រកួតវេលាម៉ោង ៣:៤៥ នាទីរសៀលដំណាលគ្នាមាន២ប្រកួតគឺ ក្រុមអគ្គិសនីកម្ពុជាបើកទ្វារផ្ទះទទួលក្រុម បឹងកេត អេហ្វស៊ី នាកីឡដ្ឋាន អគ្គិសនីកម្ពុជា និង កោះកុងអេហ្វស៊ី ទទួលក្រុម ព្រៃវែង នាកីឡដ្ឋាន ខេត្តកោះកុង ចំណែកឯក្រុមខ្លាំង Tiffy Army ទទួលក្រុម វិសាខា វេលាម៉ោង ៦:៣០ នាទីល្ងាច​ នាកីឡដ្ឋាន Army Stadium។

សម្រាប់កាលវិភាគការប្រកួតថ្ងៃអាទិត្យ​ ទី១២ ខែកុម្ភៈ វិញក៏មាន៣គូរដូចគ្នាផងដែរដោយ ក្រុមនគរបាលជាតិ ទទួលក្រុម ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៤៥នាទីរសៀល នាកីឡដ្ឋាន សាលាបណ្ឌិតត្យសភានគរបាលកម្ពុជា, ក្រុមអាយអេសអាយដង្កោសែនជ័យ ទទួលក្រុមមកពីខេត្តសៀមរាប សូលទីឡូអង្គរ វេលាម៉ោង ៣:៤៥​ នាទីរសៀល នាកីឡដ្ឋាន AIA Stadium, KMH Park ចំណែកឯក្រុម BIG Match ប្រចាំសប្ដាហ៍គឺ ក្រុមណាហ្គាវើលដ៍ និងបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមសិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៦:៣០ នាទីល្ងាច។

សូមរំឮកផងដែរថាក្រោយឆ្លងកាត់ការប្រកួត៤សប្ដាហ៍កន្លងទៅ ក្រុមវិសាខាឈរលេខ១ មាន៩ពិន្ទុ និងក្រុមកងយោធពលខេមរភូមិន្ទ ឈរលេខ​២ មាន ៩ ដូចគ្នា សម្រាប់ពូល A និង សម្រាប់ក្រុម B វិញ ក្រុមណាហ្គាវើលដ៍ឈរលេខ១ មាន ១០ពិន្ទុ ខណៈភ្នំពេញក្រោនឈរលេខ២ មាន ៩ពិន្ទុ ៕