logo

ព្រះខ័នរាជស្វាយរៀង នឹងចេញទៅប្រទេសឡាវនៅរសៀលនេះ!

Admin
15 Jul 2024 10:56
524

ព្រះខ័នរាជស្វាយរៀង នឹងចេញទៅប្រទេសឡាវនៅវេលាម៉ោង ៥:៤៥ រសៀលនេះ ដើម្បីចូលរួមប្រកួតពាន​ ASEAN Club Championship-Shopee Cup 2024/2025 វគ្គ Play-Off ជើងទី១  ។

ព្រះខ័នរាជស្វាយរៀង នឹងប៉ះជាមួយក្រុម Young Elephants FC នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់​​ នៅពហុកីឡដ្ឋាន​ជាតិ​ឡាវ ហើយនឹងត្រឡប់មកប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា នឹងមានការផ្សាយបន្ដផ្ទាល់នៅលើ BTV News ផងដែរ ។

គួរឱ្យដឹងផងដែរថាបើព្រះខ័នរាជស្វាយរៀងឆ្លងផុតវគ្គ​ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀងនឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕