logo

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជាលេងពានអន្ដរជាតិចំនួន២

Admin
20 May 2024 10:58
331

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ មាន ៧៦ពិន្ទុ ឆ្លងកាត់ការប្រកួត ៣០ប្រកួត ឈ្នះ២៤ ស្មើរ៤ និងចាញ់តែ២ប្រកួតប៉ុណ្ណោះ ដែលចាញ់ទៅលើអាយអេសអាយដង្កោសែនជ័យ ២ទល់១ នៅក្នុងទឹកដីខ្លួនឯង និងចាញ់ណាហ្គាវើលដ៍ ១ទល់០។

បន្ទាប់ពីឈ្នះពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ ព្រះខ័នរាជស្វាយរៀងនឹងត្រូវតំណាងអោយកម្ពុជាលេងពានអន្ដរជាតិចំនួន២គឺការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)។

គួរឱ្យដឹងផងដែរថាសម្រាប់ការប្រកួតប្រជែងក្នុងពានទាំង២នេះគឺ ព្រះខ័នរាជស្វាយរៀងត្រូវធ្វើដំណើរទៅប៉ះជាមួយ Young Elephants FC ជើងទី១ក្នុងវគ្គ Play-Off នាថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤ និងជើងទី២ នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជាវិញម្ដង នៃពានរង្វាន់ ASEAN Club Championship-Shopee Cup និងរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ AFC Challenge League 2024/2025 ព្រះខ័នរាជស្វាយរៀងអាចនឹងធ្វើការប្រកួតវគ្គជម្រុះបឋមជុំទី៣ (Preliminary round 3) នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ខាងមុនេះ៕