logo

Marcus Haber បំបែកកំណត់ត្រាចាស់របស់ខ្លួនក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ២ឆ្នាំជាប់គ្នា

Admin
15 May 2024 10:47
713

កីឡាករ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបានចំនួន ៣១គ្រាប់ នឹងក្លាយជាម្ចាស់ស្បែកជើងមាស សម្រាប់រដូវកាល២០២៣/២៤ នេះ ។

ខ្សែប្រយុទ្ធ Marcus Haber សញ្ជាតិកាណាដា បានបំបែកកំណត់ត្រាចាស់របស់ខ្លួន ជាកីឡាករសុតបាល់បញ្ចូលតីបានច្រើនជាងគេកាលពីរដូវកាលចាស់ឆ្នាំ២០២២ បានត្រឹមតែ ២៥គ្រាប់ប៉ុណ្ណោះ ហើយក្លាយជាកីឡាករទី៣ ដែលសុតសុតបញ្ចូលទីច្រើនជាងគេ ចំនួន ២រដូវកាលជាប់ៗគ្នា ។

សូមជម្រាប់ឱ្យដឹងផងដែរថា ព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ជើងឯក Cambodian Premier League 2023/24 នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025) ខាងមុខនេះផងដែរ ៕