logo

កីឡដ្ឋាន ស្មាត អ.អេស.អិន ជាទីកន្លែងប្រារព្ធពិធីបិទការប្រកួត ...

Admin
09 May 2024 13:35
355

ក្រុមការងារខេមបូឌានព្រីមៀរលីគ នឹងរៀបចំពិធីប្រគល់ពាន ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីចប់ការប្រកួតរវាងក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀងតទល់ម្ចាស់ផ្ទះភ្នំពេញក្រោន។

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ បន្ទាប់ពីឈ្នះបឹងកេត កន្លងទៅ ដែលធ្វើឱ្យពួកគេមានពិន្ទុគ្រប់គ្រាន់ ដើម្បីក្រសោបពានរង្វាន់ ទោះមានប្រកួតនៅសល់ទៀតក៏ដោយ។

គួរឱ្យដឹងផងដែរថាក្រៅពីពិធីបំពាក់មេដាយ និងប្រគល់ពាន ក៏បានការចូលរួមសម្ដែងពីតារារ៉េប ពូ ឃ្លាំង ដែលនាំមកជូនដោយគ្រុឌ និងមានកម្មវិធីចាប់រង្វាន់ ម៉ាស៊ីន Microwave និង ម៉ូតូ Suzuki ផងដែរ។ សូមអញ្ញើញបងប្អូនចូលរួមទស្សនាការប្រកួត និង ពិធីបិទឱ្យបានច្រើនកុះករ