logo

ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកខេមបូឌានព្រីមៀរលីគ ២០២៣/២៤ 

Admin
06 May 2024 09:48
664

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ តំបន់ TOP4 សប្តាហ៍ទី២៨ បានបញ្ចប់រួចរាល់ដោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ៤ទល់១ នាកីឡដ្ឋានខេត្តស្វាយរៀង ខណ:ដែលភ្នំពេញក្រោន បានចាញ់ វិសាខា ២ទល់០ នាកីឡដ្ឋាន ស្មាត អ អេស អិន ។

សម្រាប់លទ្ធផលសប្ដាហ៍ទី២៨ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀងមានពិន្ទុគ្រប់គ្រាន់ ក្នុងការគ្រងជើងឯក គ្រងជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ បើទោះជានៅសល់ ២ប្រកួតទៀតក៏ដោយ។ 

គួរឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ ជិតនឹងបញ្ចប់ហើយ ដោយនៅសល់តែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ពោលគឺបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕