logo

ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ វគ្គ៤ក្រុម (Top4) ចាប់ផ្ដើមសប្ដាហ៍នេះ!

Admin
29 Apr 2024 10:23
841

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ នឹងចាប់ផ្ដើមប្រកួតតំបន់ TOP4 នាថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ នេះហើយ។

កម្មវិធីការប្រកួតសម្រាប់សប្ដាហ៍ទី២៨ ដោយក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមលេខ៤ បឹងកេត វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង និងក្រុមលេខ២ ភ្នំពេញក្រោន ត្រូវប៉ះក្រុមលេខ៣ វិសាខា វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានស្មាត អរ អេស អិន។

សូមរំលឹកឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣/២៤ ចំពោះក្រុមដែលឡើងទៅប្រកួតជុំទី៤ ដោយត្រូវជួបគ្នា ១ជុំបន្ថែមទៀត ហើយក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯក៕