ខេមបូឌានព្រីមៀរលីគ ២០២៣/២៤ រកឃើញ៤ក្រុមទៅលេង TOP4 បន្ដទៀត
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ បានបញ្ចប់ជុំទី៣រួចរាល់ហើយកាលពីចុងសប្ដាហ៍ម្សិលមិញនេះ ហើយបានរកឃើញ៤ក្រុម ឡើងទៅលេង TOP4 ផងដែរ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង បឹងកេត ។
យើងទៅតាមបទបញ្ជានៃការប្រកួតក្រុមតំបន់ TOP4 គឺ ក្រុមលេខ១ ត្រូវ ប៉ះក្រុមលេខ៤ និង ក្រុមលេខ២ ត្រូវប៉ះលេខ៣ ហើយក្រុមណាដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ២ដងមកគឺត្រូវប្ដូរទៅលេងក្រុមដែលធ្វើម្ចាស់ផ្ទះបានតែ១ដងវិញ។
គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតតំបន់ TOP4 នឹងប្រព្រឹត្តិទៅនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ដោយ ព្រះខ័នរាជស្វាយរៀង ត្រូវទទួល បឹងកេត វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន ខេត្តស្វាយរៀង និង ភ្នំពេញក្រោន ត្រូវទទួល វិសាខា វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន ស្មាត អរ អេស អិន៕