ខេមបូឌានព្រីមៀរលីគ នឹងត្រលប់មកបញ្ចប់ជុំទី៣នៅចុងសប្តាហ៍នេះ!
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ នឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ចុងក្រោយ នៃជុំទី៣ នៅចុងសប្ដាហ៍នេះហើយ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ។
ការប្រកួតមាន៥ប្រកួតដូចរាល់ដង ដោយថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ មាន២គូ រួមមាន៖ គិរីវង់សុខសែនជ័យ ទទួលភ្នំពេញក្រោន វេលាម៉ោង ៤:០០នាទីរសៀល នាកីឡដ្ឋានគិរីវង់ ខេត្តតាកែវ និងមួយគូទៀត បឹងកេត ត្រូវទទួលក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ មាន៣គូ រួមមាន៖ អង្គរថាយហ្គឺរបើកទ្វារកីឡដ្ឋានហនុមាន ទទួលណាហ្គាវើលដ៍ វេលាម៉ោង ៤:០០នាទីរសៀល ព្រៃវែងអេហ្វស៊ី ទទួល វិសាខា វេលាម៉ោង ៤:០០នាទីរសៀល នាកីឡដ្ឋាន ខេត្តព្រៃវែង និង១គូចុងក្រោយ កងយោធពលខេមរភូមិន្ទ ត្រូវបើកទ្វារស្ដាតចាស់ ទទួលក្រុមមកពីតំបន់ វែងស្រេង អាយអេសអាយដង្កោសេនជ័យ វេលាម៉ោង ៦:០០ នាទីល្ងាច ។
សូមជម្រាបឱ្យដឹងផងដែរថា សម្រាប់ការប្រកួតសប្ដាហ៍២៧នេះ គូប្រកួតណាដែលត្រូវប្រកួតវេលាម៉ោង ៣:៤៥ នាទីរសៀល នឹងត្រូវផ្លាស់មកប្រកួតនៅម៉ោង ៤:០០ នាទីរសៀលវិញដោយបញ្ហាអាកាសធាតុ និង ដើម្បីសម្រួលដល់កីឡករផងដែរ និងចំពោះគូប្រកួតណាដែលលេងម៉ោង ៦:០០ នាទីល្ងាច ត្រូវរក្សាម៉ោងប្រកួតនៅដដែល។
សូមរំលឹកឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣/២៤ មាន ១០ក្រុមដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ និងមានឈ្មោះឡើងទៅប្រកួតជុំទី ៤ ដោយត្រូវជួបគ្នា ១ជុំបន្ថែមទៀត ហើយក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯក៕