ខ្សែប្រយុទ្ធ វឌ្ឍនាកា ចូលទីលានវិញក្រោយខកខានរយៈពេលយូរ និងជួយឱ្យបឹងកេតឈ្នះ Tiffy Army ដោយលទ្ធផល ៤ទល់៣

Admin
06 Mar 2023 10:44
790

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានចូលមកកាន់ទីលានវិញក្រោយរូបគេខកខានរយៈពេលជាងមួយឆ្នាំ មួយខែ ដោយជម្ងឺដាច់សសៃជង្គង់ ACL ហើយកាលពីម្សិលនេះ វឌ្ឍនាកាបានផ្លាស់ប្ដូរចូលជំនួស កីឡាករ កាន់ ពិសាល នៅនាទីទី៦៣​ និងបានបញ្ជូនបាល់ឱ្យមិត្តក្រុមសុតបញ្ចូលទីផងដែរ។ ខណៈដែរក្លិប បឹងកេតបានវាយបកយកឈ្នះក្លិប កងយោធពលខេមភូមិន្ទ ដោយលទ្ធផល ៤ទល់៣ នាកីឡដ្ឋាន ខេមបូឌាអ៊ែរវែរ ។

គិតត្រឹមសប្ដាហ៍ទី៤ នេះក្លិបបឹងកេត ទទួលជ័យជម្នះលើក ដំបូងក្រោយឆ្លងកាត់ ៣ប្រកួត មាន ៣ពិន្ទុ ឈរលេខរៀងទី៥ នៅក្នុងក្រុម A ៕