កម្មវិធីស្ដីពីការការពារកីឡាករ

“កីឡាករក៏ជាមនុស្សដែរ ហើយពួកគាត់សាកសមនឹងទទួលបានប្រព័ន្ធគាំពារ ការថែទាំ​ និងការផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ។ ការប្រកួតដែលល្អនៃវិស័យបាល់ទាត់ ស្ដែងចេញមកលើទីលានតាមរយៈការលះបង់របស់កីឡាករ។​ យើងចង់យកចិត្តទុកដាក់ទៅលើរបៀបដែលយើងអាចជួយកីឡាកររបស់យើងបានក្រៅពីក្នុងទីលាន ដើម្បីអាចឲ្យពួកគាត់លេងឬបញ្ចេញសមត្ថភាពនៅលើទីលានបាន“។

“ការជួយទាំងនេះរួមបញ្ចូលទាំង​ ឱកាសទទួលបានការសិក្សា ​ ឱកាសការងារបន្ទាប់ពីចូលនិវត្តន៍ ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ប្រព័ន្ធរាយការណ៍ដើម្បីរក្សាសុចរិតភាពនៃបាល់ទាត់ និងការគាំទ្រកីឡាករ ក្នុងការបន្តរកភាពជោគជ័យរបស់ខ្លួននៅលើទីលាន។ កីឡាករគ្រប់រូបសុទ្ធតែសំខាន់និងមានតម្លៃសម្រាប់លីគ ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីផ្តល់កន្លែងលល្អមួយសម្រាប់ជីវិតរបស់ពួកគាត់”។ 

Peter Koo, នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ


កម្មវិធីស្ដីពីការការពារកីឡាករ ដែលស្ថិតនៅក្រោមយុទ្ធនាការ « CPL Cares »​ របស់ខេមបូឌានព្រីមៀរលីគ មានគោលបំណងក្នុងការធានាថាកីឡាករទទួលបានការគាំទ្រ ការការពារ និងការផ្តល់ជូនយ៉ាងទូលំទូលាយទៅលើផ្នែកសុខុមាលភាព និងវិធានការសុវត្ថិភាព។


យុទ្ធនាការ « CPL Cares »​ : កម្មវិធីស្ដីពីការការពារកីឡាករ ទិដ្ឋភាពទូទៅ

យុទ្ធនាការ « CPL Cares »​ ប្ដេជ្ញាជំរុញនិងបង្កើតបរិស្ថានដែលមានសុវតិ្ថភាពនិងផ្ដល់នូវការគាំទ្រសម្រាប់អ្នកចូលរួមទាំងអស់ក្នុងលីគ។ កម្មវិធីស្ដីពីការការពារកីឡាករ​របស់ពួកយើង បង្កើតឡើងមកដើម្បីរក្សាស្តង់ដារខ្ពស់បំផុតនៃសុវត្ថិភាព សុខុមាលភាព និងសុចរិតភាពប្រកបដោយវិជ្ជាជីវៈសម្រាប់កីឡាកររបស់យើង។

គោលដៅសំខាន់ៗ

  • សុវត្ថិភាពកីឡាករ ៖ ធានាថាកីឡាករទទួលបានការការពារទាំងក្នុងនិងក្រៅទីលានតាមរយៈ ពិធីការដ៏ច្បាស់លាស់ស្ដីពីសុវត្ថិភាព និងប្រព័ន្ធជំនួយសង្គ្រោះបន្ទាន់។
  • សុខភាព និង ភាពសុខសប្បាយ៖ ផ្តល់ការថែទាំវេជ្ជសាស្រ្ត និងលទ្ធភាពក្នុងការទទួលបានធនធានពាក់ព័ន្ធជាមួយសុខភាព ដើម្បីរក្សាទម្រង់លេងរបស់កីឡាករឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត។
  • ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត៖ ផ្សព្វផ្សាយសុខមាលភាពផ្លូវចិត្តតាមរយៈ ការផ្ដល់ជូននូវការប្រឹក្សា និងសេវាកម្មពាក់ព័ន្ធជាមួយបញ្ហាផ្លូវចិត្ត ដើម្បីជួយដោះស្រាយភាពតានតឹង និងសម្ពាធរបស់កីឡាករក្នុងអាជីព។
  • សមភាពលើការថែទាំ៖ ប្ដេជ្ញាលើភាពស្មើគ្នាក្នុងការមើលថែកីឡាករនិង ចៀសវៀងរាល់ការរើសអើង ការបំពាន ឬការកេងប្រវ័ញ្ចគ្រប់ទម្រង់និងក្នុងផ្នែកទាំងអស់នៃកីឡាបាល់ទាត់។
  • ការអប់រំ និង ការហ្វឹកហាត់: ផ្តល់ចំណេះដឹងលើផ្នែក សុខភាព ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញផ្សេងៗដល់កីឡាករសម្រាប់គោលដៅរយៈពេលវែងបន្ទាប់ពីអាជីពរបស់ពួកគេ។
    ផ្នែកសំខាន់ៗរបស់កម្មវិធីការពារកីឡាករ
  • ជំនួយផ្នែកវេជ្ជសាស្ត្រ និងរបួស៖ គ្របដណ្តប់ផ្នែកវេជ្ជសាស្រ្តយ៉ាងទូលំទូលាយ ការស្តារនីតិសម្បទារបួសឬការព្យាបាលរបួស និងក្រុមគ្រូពេទ្យដែលបានទទួលការបណ្តុះបណ្តាល ប្ដេជ្ញាក្នុងការថែទាំកីឡាករ។
  • ធនធានក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត៖ មានលទ្ធភាពជួបអ្នកចិត្តសាស្រ្តផ្នែកកីឡា និងទទួលសេវាកម្មសុខភាពផ្លូវចិត្តដើម្បីរក្សាស្ថេរភាពអារម្មណ៍របស់កីឡាករ។
  • សិក្ខាសាលា៖ ការធ្វើសិក្ខាសាលាទៀងទាត់ផ្តោតលើជំនាញជីវិត ការធ្វើផែនការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីព។
  • កិច្ចគាំពារកីឡាករ៖ វេទិកាសម្រាប់កីឡាករបញ្ចេញមតិឬកង្វល់ និងស្វែងរកជំនួយ ហើយប្រាកដថាសំឡេងរបស់ពួកគាត់ត្រូវបានឮ និងគោរពដើម្បីរកដំណោះស្រាយសមស្របជូនពួកគាត់។
  • បរិស្ថានដែលមានការគាំទ្រ៖ ការបង្កើតវប្បធម៌នៃការគោរព និងការរួមបញ្ចូល ដែលជាកន្លែងដែលកីឡាករគ្រប់រូបទទួលអារម្មណ៍ថាពួកគាត់ទទួលបានការផ្ដល់តម្លៃនិងការការពារ។

 

ការប្ដេជ្ញាចិត្តដើម្បីឧត្ដមភាព


ខេមបូឌានព្រីមៀរលីគប្ដេជ្ញាបន្តការអភិវឌ្ឍកម្មវិធីស្ដីពីការការពារកីឡាករ ដើម្បីឲ្យសមស្របជាមួយការអនុវត្តល្អបំផុតរបស់អន្តរជាតិ និងប្រាកដថាកីឡាកររបស់យើងទទួលបានការគាំទ្រដែលពួកគេត្រូវការដើម្បីភាពរីកចម្រើនទាំងក្នុងអាជីព និងជីវិតផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុងការគាំទ្រកីឡាករយើងទាំងអស់គ្នា

ស្វែងយល់បន្ថែមអំពីរបៀបដែលយុទ្ធនាការ​ CPL Cares កំពុងធ្វើឱ្យមានភាពខុសគ្នាសម្រាប់កីឡាករ និងរួមចំណែកដល់អនាគតរបស់ពួកគាត់ប្រកបដោយសុវត្ថិភាព សុខភាពល្អ និងនិរន្តរភាពជាងមុនសម្រាប់បាល់ទាត់កម្ពុជា។