មាតិកា

“យុវជន ជាអនាគតរបស់ពួកយើង ហើយយើងចង់ឲ្យពួកគាត់លូតលាស់និងទទួលបានជោគជ័យ។ យុវជន គឺជាអនាគតអ្នកដឹកនាំ មិនថានៅក្នុងនិងក្រៅទីលាន។ ដូច្នេះហើយ           បើយើងថែទាំនិងការពារយុវជនបានល្អ ពួកគេនឹងបន្តភារកិច្ចនេះហើយការពារយុវជនជំនាន់ក្រោយៗបន្តទៅមុខទៀត។”

“យើងប្រកាន់ភ្ជាប់តម្លៃនៃការការពារនិងការបង្កើតបរិស្ថានដែលមានសុវត្ថិភាពសម្រាប់កុមារទាំងអស់ដែលស្ថិតនៅក្រោម ខេមបូឌានព្រីមៀរលីគ ជាតម្លៃដ៏ខ្ពង់ខ្ពស់និងសំខាន់បំផុត។ វាគឺជាសិទ្ធិទូទៅរបស់មនុស្សដែលមានសិទ្ធិក្នុងការតម្រង់ទៅរកគោលការណ៍មូលដ្ឋាននិងប្រព័ន្ធយ៉ាងសកម្មដែលនាំឲ្យកុមារទទួលបាននូវការអប់រំ ការអភិវឌ្ឍ និងការលូតលាស់ដោយមានសុវត្ថិភាពក្នុងនាមជាកីឡាករបាល់ទាត់។”

“បាល់ទាត់ជាកន្លែងសម្រាប់កុមាររួចផុតពីការបំពានគ្រប់រូបភាព និងការរើសអើង ហើយបាល់ទាត់គួរជាកន្លែងដែលបែបនេះរហូត។ ដូច្នេះហើយគោលការណ៍នៃកិច្ចគាំពា                កុមារនិងការចាប់ផ្តើមគោលការណ៍មួយនេះ មានវត្តមានក្នុងគោលបំណងការពារនិងថែទាំកុមារ។”

ទិដ្ឋភាពទូទៅ



កិច្ចគាំពារសុវត្ថិភាពកុមារក្នុងវិស័យបាល់ទាត់: សំដៅទៅលើការកំណត់គោលការណ៍ ការអនុវត្តន៍ និងដំណើរការទាំងអស់បង្កើតឡើងដើម្បីការពារកុមារនិងយុវជនពីការបំពានគ្រប់រូបភាព ការកេងប្រវ័ញ្ច និងការធ្វេសប្រហែសនៅក្នុងបរិបទបាល់ទាត់។ គោលការណ៍ទាំងអស់នេះអាចធានាសុវត្ថិភាពរបស់កុមារអំឡុងពេលចូលរួមសកម្មភាពបាល់ទាត់ ហើយសុខុមាលភាពរបស់ពួកគាត់ត្រូវបានប្រកាន់ភ្ជាប់ជាចម្បងនៅគ្រប់ផ្នែកនៃកីឡា។ ធាតុសំខាន់ៗនៃកិច្ចគាំពាកុមារក្នុងវិស័យបាល់ទាត់រួមមាន:

១. ការការពារពីការបំពានគ្រប់រូបភាព: ប្រាកដថាកុមារនឹងមិនមានការធ្វេសប្រហែសនិងការបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។ នេះរួមបញ្ចូលទាំងការប្រុងប្រយត័្ននិងការសង្កេតតាមដាននូវរាល់សញ្ញានៃការបំពានគ្រប់រូបភាព និងការផ្ដល់ជំនួយជាសកម្មភាពសមរម្យនៅពេលចាំបាច់។

២. ការប្រយត័្នទៅលើការជ្រើសរើសបុគ្គលិក: ប្រាកដថារាល់បុគ្គលិកដែលធ្វើការជាមួយកុមារក្នុងបាល់ទាត់រួមមានគ្រូបង្វឹក អាជ្ញាកណ្ដាលនិងអ្នកធ្វើការស្ម័គ្រចិត្តទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីជីវប្រវត្តិ (ឧទាហរណ៍: ការត្រួតពិនិត្យទៅលើបញ្ជីថ្កោលទោស) ក៏ដូចជាឆ្លងកាត់ការវឹកវើនដើម្បីធានាថាពួកគាត់សាកសមនឹងធ្វើការជាមួយកុមារ។

៣. ការអប់រំនិងការយល់ដឹងជាមុន: អប់រំទាំងកុមារនិងមនុស្សពេញវ័យ(គ្រូបង្វឹក អាណាព្យាបាល មន្ត្រីផ្លូវការ…) ពីគោលការណ៍នៃកិច្ចគាំពារសុវត្ថិភាពកុមារ រួមានការវឹកវើនសម្រាប់មនុស្សពេញវ័យស្ដីពីរបៀបក្នុងការកំណត់សម្គាល់សញ្ញានៃការបំពានគ្រប់រូបភាពនិងដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហានោះ បូករួមទាំងរបៀបអប់រំកុមារក្នុងការនិយាយចេញពីអារម្មណ៍ដែលមិនមានសុវត្ថិភាពរបស់ខ្លួននិងការផ្តល់ព័ត៌មានដល់កុមារពីសិទិ្ធនិងសុវត្ថិភាពរបស់ពួកគេ។

៤.និតិវិធីច្បាស់លាស់ក្នុងការរាយការណ៍: បង្កើតនិងផ្សព្វផ្សាយពីបណ្តាញដែលច្បាស់លាស់និងសម្ងាត់សម្រាប់កុមារ អាណាព្យាបាល ឬគ្រូបង្វឹកដើម្បីរាយការណ៍ពីអ្វីដែលពួកគាត់ព្រួយបារម្ភ ហេតុការណ៍ ការបំពានគ្រប់រូបភាព ឬការមើលថែទាំមិនបានល្អ។ ទាំងអស់នេះរួមបញ្ជូលទាំងការបង្កើតបរិយាកាសសុវត្ថិភាពមួយដែលកុមារអាចនិយាយពីក្តីបារម្ភឬបញ្ហារបស់ខ្លួនដោយមិនមានការភ័យក្លាចនៃការគំរាមគំហែងឬការសងសឹក។

៥.ក្រមសីលធម៌: កំណត់ការរំពឹងទុកសម្រាប់អាកប្បកិរិយាសមរម្យទាំងក្នុង និងក្រៅទីលានឲ្យបានច្បាស់លាស់ ដើម្បីធានាថាកុមារត្រូវទទួលបានការថែទាំ ដោយការគោរព និងសេចក្តីថ្លៃថ្នូរ។ នេះរួមបញ្ចូលទាំងការណែនាំអំពីទំនាក់ទំនងឬការប៉ះពាល់ផ្នែករាងកាយ ភាសា និងអាកប្បកិរិយាឲ្យបានសមរម្យរវាងមនុស្សពេញវ័យ និងកុមារ។

៦.ការត្រួតពិនិត្យ និងការគាំទ្រ: ផ្តល់ជូននូវការត្រួតពិនិត្យ និងការគាំទ្រជាបន្ត ដើម្បីធានាថាគោលការណ៍គាំពារកុមារត្រូវបានអនុវត្តតាម ហើយកុមារនឹងទទួលបានការថែទាំយ៉ាងត្រឹមត្រូវ។ ហើយនេះក៏ពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់កុមារដែលអាចប្រឈមមុខនឹងហានិភ័យ ឬរងផលប៉ះពាល់ដោយ បញ្ហាផ្នែកគាំពារនិងសុវត្ថិភាព។

៧.សុខុមាលភាព: ធានាថាសុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់កុមារត្រូវបានផ្តល់អាទិភាពចម្បង រួមទាំងសិទ្ធិរបស់ពួកគេក្នុងការរីករាយជាមួយនឹងបាល់ទាត់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រ។ នេះរួមបញ្ចូលទាំងការលើកកម្ពស់ការអនុវត្តនៃការបង្វឹកដោយវិជ្ជមាន និងប្រាកដថាកុមារមិនត្រូវទទួលបានបន្ទុកលើសលប់ពីការរំពឹងទុកហួសប្រមាណពីភាគីណាឡើយ។

តើកិច្ចគាំពារសុវត្ថិភាពជាអ្វី? “វាជាចាត់វិធានការយ៉ាងសកម្មដើម្បីការពារមនុស្សពីគ្រោះថ្នាក់ ឬការរំលោភបំពានគ្រប់រូបភាព តាមរយៈវិធានការបង្ការ ការឆ្លើយតបសមស្រប និងការលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។ 
វាមានន័យថា ត្រូវធ្វើអ្វីគ្រប់យ៉ាងទៅតាមសមត្ថភាពដែលអាចធ្វើទៅបានដើម្បីកំណត់អត្តសញ្ញាណហានិភ័យ ដោះស្រាយ និងដើម្បីបង្ការគ្រោះថ្នាក់ ឬការរំលោភបំពានគ្រប់រូបភាពកុំឲ្យរកើតឡើងទាំង ផ្លូវកាយ ផ្លូវភេទ ការរំលោភបំពានផ្លូវចិត្ត ការធ្វេសប្រហែស ការជួញដូរ និងការកេងប្រវ័ញ្ច។ នេះក៏បានន័យថាវាមានប្រព័ន្ធត្រឹមត្រូវដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបាននូវបញ្ហានានា។” (ប្រភព៖ FIFA)

តើការការពារកុមារជាអ្វី? “វាជាផ្នែកដ៏សំខាន់មួយនៃកិច្ចគាំពារសុវត្ថិភាព និងសំដៅទៅលើសកម្មភាពដែលបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភណាមួយទៅលើកុមារ កុមារដែលអាចប្រឈមនឹងការលំបាក ឬការប្រឈមនឹងគ្រោះថ្នាក់ ឬការរំលោភបំពាន។ វាតម្រូវឲ្យមានការបញ្ជូនទៅកាន់សេវាកម្មការពារកុមារឯកទេស ភ្នាក់ងារអនុវត្តច្បាប់ អង្គការក្នុងស្រុកដែលមានជំនាញដែលត្រូវបានបណ្តុះបណ្តាលដើម្បីផ្តល់ប្រឹក្សា និងគ្រប់គ្រងករណីប្រសិនបើមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់កុមារ។ˮ (ប្រភព៖ FIFA) ។ 

លីគកំពូលកម្ពុជាគ្រោងចូលរួមចំណែកក្នុងការអប់រំសមាជិកក្លឹបទាំងអស់និងសហគមន៍ ក្នុងការយល់ដឹងអំពីសុខុមាលភាពកុមារ និងការការពារដើម្បីប្រយុទ្ធប្រឆាំងរាល់ការរំលោភបំពានលើកុមារ។ កិច្ចគាំពារសុវត្ថិភាពកុមារគឺជាមូលដ្ឋានគ្រឹះនៃបាល់ទាត់ហើយវាទាក់ទងទៅនឹងសុចរិតភាពនៃអ្វីជាបាល់ទាត់គឺនិងជាអ្វីដែលបាល់ទាត់អាចធ្វើបានក្នុងការជួយសហគមន៍បាល់ទាត់ទាំងអស់។ 

ផែនការសម្រាប់គោលការណ៍កិច្ចគាំពារកុមារ ដែលអាចឱ្យក្លឹបទាំងអស់អនុវត្តតាម អំឡុងពេលដែលលក្ខណៈរបស់លីគ នឹងនាំមកនូវការវាយតម្លៃក្នុងការការពារកុមារទាំងអស់នៅក្នុងលីគ។ ក្របខ័ណ្ឌដែលបង្ការកុមារពីហានិភ័យ និងដើម្បីបង្កើតបរិស្ថានដែលមានសុវត្ថិភាពមួយសម្រាប់អនាគតរបស់ពួកគេ។

ផែនការនេះបង្កើតឡើងគឺដើម្បីរួមបញ្ចូលប្រព័ន្ធរាយការណ៍ច្បាស់លាស់មួយក្នុងគោលបំណងឱ្យកីឡាករយុវជនរបស់ក្លិបនៅក្នុងក្របខ័ណ្ឌ ខេមបូឌានព្រីមៀរលីគ អាចនឹងមករាយការណ៍បាន។

នេះជាផ្នែកមួយនៃគុណតម្លៃដែលលីគកំពូលកម្ពុជាប្រកាន់ភ្ជាប់ ហើយយើងសង្ឃឹមថានឹងប្រយុទ្ធប្រឆាំងនូវរាល់បញ្ហាដែលអាចកើតឡើង។ សំខាន់ជាងនេះទៅទៀត យើងអាចត្រៀមលក្ខណៈការពារក្នុងការរៀបចំការគ្រប់គ្រងហានិភ័យសម្រាប់កុមារ ឬយុវជនរបស់យើងនៅក្នុងលីគកំពូលកម្ពុជា។

 

សសរស្តម្ភសំខាន់ៗនៃកិច្ចគាំពារសុវតិ្ថភាពកុមារនៅក្នុងលីគកំពូលកម្ពុជា:

  • លើកកម្ពស់បរិស្ថានសុវត្ថិភាព
  • ជំរុញការជឿទុកចិត្ត
  • ការការពារ
  • សិទ្ធិមនុស្ស


យុទ្ធនាការ CPL Cares ទៅលើកិច្ចគាំពារសុវត្ថិភាពកុមារ មានផែនការសកម្មភាពចំនួន ៤គឺ៖

១. CPL មានមន្ត្រីគាំពារសុវត្ថិភាពកុមារដែលមន្ត្រីទាំងនោះ នឹងជួយសម្របសម្រួលរវាងគ្រូបង្វឹកយុវជនរបស់ក្លឹបនីមួយៗ

២. កម្មវិធីអប់រំសម្រាប់បុគ្គលិកធ្វេីការជាមួយយុវជនក្នុងលីគកំពូលកម្ពុជា។

៣. យុទ្ធនាការពី ការយល់ដឹងឲ្យបានទូលំទូលាយ 

៤. ប្រព័ន្ធរាយការណ៍ច្បាស់លាស់នៅលើគេហទំព័រ CPL Cares

ប្រព័ន្ធរាការណ៍:

*នឹងមកដល់ក្នុងពេលឆាប់ៗនេះ.....