សុចរិតភាព


ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានឈានមួយជំហានទៀត ដើម្បីអភិវឌ្ឍសុចរិតភាពនៃការប្រកួត និងជាចំណុចមួយនៃការចាប់ផ្ដើមយុទ្ធនាការ CPL Cares ។ គំនិតផ្ដួចផ្ដើមនេះផ្តោតទៅលើការផ្សព្វផ្សាយ និងការពារសុចរិតភាពនៃលីគ ដើម្បីប្រាកដថាគ្រប់ការប្រកួតគឺប្រព្រឹត្តទៅដោយភាពស្មើគ្នា តម្លាភាព មិនមានអំពើពុករលួយ និង ការកំណត់លទ្ធផលទុកជាមុន។

 

នេះគឺជា ទិដ្ឋភាពដែលទាក់ទងនឹងយុទ្ធនាការ CPL cares និងសុចរិតភាព ៖ 

១. វិធានការប្រឆាំងអំពើពុករលួយ និងប្រឆាំងការរៀបចំលទ្ធផលទុកជាមុន 

យុទ្ធនាការ CPL Cares បានធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយស្ថាប័នក្នុងស្រុកដើម្បីជៀសវាង ការរៀបចំលទ្ធផលទុកជាមុន, អំពើពុករលួយ, ការអនុវត្តដែលមិនត្រឹមត្រូវ ដែលផ្ដល់ផលអវិជ្ជមាន ទៅដល់តម្លៃរបស់លីគ។ ទាំងនេះរួមបញ្ជូល ការត្រួតពិនិត្យយ៉ាងតឹងរឹង, កម្មវិធីអប់រំកីឡាករ មន្ត្រី និងគ្រូបង្គោល, និងការពិន័យយ៉ាងច្បាស់លាស់ចំពោះបុគ្គល ដែលចូលរួមជាមួយអំពើខាងលើ ឧទាហរណ៍៖ ការហាមប្រាមពេញមួយជីវិតមិនឱ្យចូលរួមជាមួយលីគ។ 

២. តម្លាភាព និងអភិបាលកិច្ច

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ គាំទ្រតម្លាភាពនៅកន្លែងប្រតិបត្តិការងារ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងដំណើរការធ្វើការសម្រេចចិត្ត។ អភិបាលកិច្ចល្អ ជួយកសាងទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ រួមមានកីឡាករ អ្នកគាំទ្រ អ្នកឧបត្ថម្ភ និងសហគមន៍បាល់ទាត់។ 

៣. សុខុមាលភាពកីឡាករ និងការអប់រំ

យុទ្ធនាការ CPL cares ផ្តោតទៅលើសុខុមាលភាពរបស់កីឡាករ ដែលរួមមានអប់រំពួកគេអំពីហានិភ័យនៃការរៀបចំលទ្ធផលទុកជាមុន, ល្បែងស៊ីសង, និងបញ្ហាផ្សេងទៀតដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុចរិតភាពនៃកីឡាបាល់ទាត់។ តាមរយៈការផ្ដល់នូវប្រព័ន្ធរាយការណ៍មួយ ដែលត្រឹមត្រូវដើម្បីប្រាកដថា ពួកគេដឹងអំពីតួនាទីរបស់ពួកគេក្នុងការរក្សាភាពយុត្តិធម៌នៃកីឡាបាល់ទាត់។

៤. ការចូលរួមពីសហគមន៍ 

តាមរយៈកម្មវិធីផ្សព្វផ្សាយផ្សេងៗ របស់យុទ្ធនាការ CPL Cares  លើកកម្ពស់នូវការគោរព ការលេងដោយយុត្តិធម៌ និងទំនួលខុសត្រូវសង្គម ទាំងក្នុងនិងក្រៅទីលាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះជួយបណ្ដុះបណ្ដាល វប្បធម៌នៃសុចរិតភាព មិនត្រឹមតែក្នុងចំណោមអ្នកជំនាញប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសហគមន៍មូលដ្ឋានផងដែរ។

៥. សហការជាមួយ FIFA និង AFC 


ជាផ្នែកមួយនៃប្រព័ន្ធបាល់ទាត់, ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានសហការជាមួយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកដូចជា FIFA និង AFC ដើម្បីដាក់ចេញការអនុវត្តដ៏ត្រឹមត្រូវ និងធ្វើឱ្យទាន់សម័យជាមួយ នឹងស្តង់ដារអន្តរជាតិសម្រាប់ សុចរិតភាពក្នុងកីឡាបាល់ទាត់។ 

តាមរយៈការដោះស្រាយបញ្ហា សុចរិតភាពអំពីផ្នែកជាច្រើន រួមមាន ការអប់រំ ការត្រួតពិនិត្យ ការអនុវត្ត និងការចូលរួមរបស់សហគមន៍។ យុទ្ធនាការ CPL Cares មានគោលបំណងបង្កើតបរិយាកាសកីឡា បាល់ទាត់ដែលមានភាពយុត្តិធម៌ តម្លាភាព និងបង្កើតឡើងនៅលើមូលដ្ឋានក្រមសីលធម៌។ នេះរួមចំណែកដល់ភាពជោគជ័យយូរអង្វែង និងនិរន្តរភាពនៃលីគ ដោយទទួលបានការគោរពពីកីឡាករ អ្នកគាំទ្រ និងអ្នកពាក់ព័ន្ធទាំងអស់។

លីគកំពូលកម្ពុជា សហការជាមួយអ្នកជំនាញក្នុងស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ដែលត្រួតពិនិត្យ វាយតម្លៃ និងពិនិត្យលើគំរូ និងអាកប្បកិរិយាគួរឱ្យសង្ស័យណាមួយដែលអាចមានឡើង ។ ខេមបូឌានព្រីមៀរលីគជឿជាក់លើភាពស្រស់ស្អាតនៃបាល់ទាត់ ហើយជឿជាក់ ថាបាល់ទាត់អាចបង្កើតផលវិជ្ជមានដល់កម្ពុជា។ 

សូមចូលរួមជាមួយ  ខេមបូឌានព្រីមៀរលីគ​​​ ក្នុងការបង្កើតបរិយាកាស និងទីកន្លែងដែលសុច្ចរិតភាពកីឡាបាល់ទាត់ត្រូវបានបង្កើតឡើងក្នុងលក្ខណៈល្អបំផុត ដែលជាផ្នែកសំខាន់មួយចំពោះអត្តសញ្ញាណ និងចរិតលក្ខណៈរបស់កីឡាបាល់ទាត់កម្ពុជា៕