កីឡាករ ប្រាក់ ធីវ៉ា ទាត់បញ្ចូលទី៣គ្រាប់ ឡើងឈរកំពូលតារាង Top Scorers បណ្តោះអាសន្ន
ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ សប្ដាហ៍ទី៤កន្លងទៅ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះក្លិបអង្គរថាយហ្គឺរដោយលទ្ធផល ៨ទល់១ ។

កីឡាករ ប្រាក់ ធីវ៉ា របស់ក្លិបភ្នំពេញក្រោនបានសុតបញ្ជូលទី ៣គ្រាប់ម្នាក់ឯង នៅនាទីទី ៧, ១៩ និង នាទីទី ៣៨ ហើយបានធ្វើឱ្យរូបគេឈរនៅកំពូលតារាង Top Scorers ។

គួរឱ្យដឹងផងដែរថាគិតមកត្រឹមសប្ដាហ៍ទី៤នេះអ្នកសុតបញ្ចូលទីច្រើនជាងគេមានរហូតដល់ទី៧នាក់ រួមមាន កីឡាករ ប្រាក់ ធីវ៉ា មកពីភ្នំពេញក្រោន មាន៣គ្រាប់, កីឡាករ ញាណ សុស៊ីដាន់ មកពី Tiffy Army មាន៣គ្រាប់, កីឡាករ Marcus Warren Haber មកពីព្រះខ័នរាជស្វាយរៀង មាន៣គ្រាប់, កីឡាករ Nisihara Takumuk មកពីវិសាខា មាន៣គ្រាប់, កីឡាករ Varlenrii Hryshyn មកពីភ្នំពេញក្រោន មាន៣គ្រាប់, កីឡាករ Cristian Dos Santos មកពីណាហ្គាវើលដ៍ មាន៣គ្រាប់ និងកីឡាករ So Omae មកពី ព្រៃវែង មាន៣គ្រាប់ ដូចគ្នាផងដែរ៕


